AT Madrid កៀកនឹងទិញបានកីឡាករឆ្នើមរបស់ Fluminense ម្នាក់ហើយ

0

កីឡាករខ្សែប្រយុទ្ធស្លាបវ័យទើបតែ១៩ឆ្នាំ Marcos Paulo ដែលមានឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹបប្រេស៊ីល
Fluminense ត្រូវបាន the Goal ចេញផ្សាយថាគឺកៀកទៅនឹងការចុះកុងត្រារយៈពេល៥ឆ្នាំ ហើយក្នុងការ
ចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ AT Madrid មុនពេលរដូវកាលថ្មីមកដល់។

កន្លងមក AT Madrid តែងតែមានព័ត៌មានថា បានទាក់ទងជាមួយនឹងភ្នាក់ងារ របស់កីឡាករគឺលោក Lucas Mineiro
ជាច្រើនសប្តាហ៍មកហើយ ហើយបុរសរូបនេះថែមទាំងបានបង្ហាញវត្តមាន នៅក្នុងប្រទេសអេស្បាញហើយផងដែរ។

Marcos Paulo ដែលធ្លាប់បានបង្ហាញឲ្យក្លឹប២៥ប្រកួតមកហើយ នៅរដូវកាលនេះ និងអាចស៊ុតបញ្ចូលទីបាន៣គ្រាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់មានសិទ្ធក្នុងការចរចាជាមួយនឹងក្លឹបបរទេស ចាប់ពីពេលនេះទៅខណៈដែលកុងត្រា នឹងត្រូវបញ្ចប់ត្រឹមរដូវកាលនេះ៕

ប្រែសម្រួល៖ Lee