Odegaard សំណូមពរសុំចាកចេញពី Real Madrid

0

កីឡាករខ្សែប្រយុទ្ធន័រវេស Odegaard ត្រូវបាន the Goal នៅថ្ងៃនេះបានចេញផ្សាយថា កំពុងមានអារម្មណ៍មិនសប្បាយចិត្តឡើយ ជាពិសេសជាមួយនឹងពេលវេលាក្នុងការ បង្ហាញខ្លួនប្រកួតឲ្យក្លឹប Real Madrid។

កាសែត Marca ក៏បានធ្វើការអះអាងស្រដៀងគ្នាដែរថា Martin Odegaard បានធ្វើការស្នើសុំទៅកាន់ក្លឹបរួចទៅហើយ ដើម្បីឲ្យមានការដោះដូររូបគាត់ចេញពីក្លឹប និងស្វែករកឱកាសថ្ មីដើម្បីសាងស្នាដៃនិងទំរង់លេងឡើងវិញ។

យុវជនឆ្នើមរបស់ន័រវេសរូបនេះ ក្រោយតែពីបានផ្ទេរដាច់ចេញពីកុងត្រាខ្ចីជើង ជាមួយនឹងក្លឹប Real Sociedad ហើយនោះមកដល់រដូវកាលនេះ គាត់ហាក់ដូចជាមិនមានឱកាស ក្នុងការបង្ហាញស្នាដៃដូចកាលគ្រាមុនឡើយ គឺភាគច្រើនបានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee