Home ព័ត៌មានកីឡា Real Madrid នឹងប្រជែង Barcelona តាមចរចានាំយក Aguero ពីអង់គ្លេស

Real Madrid នឹងប្រជែង Barcelona តាមចរចានាំយក Aguero ពីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស the Sun នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករខ្សែប្រយុទ្ធពោរពេញដោយបទពិសោធ Sergio Aguero ហើយនឹងចាប់ផ្តើមធ្វើការទាក់ទងគ្នា នារដូវក្តៅខាងមុខ។

កុងត្រារបស់ Aguero ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងបញ្ចប់ទៅនៅមុនរដូវក្តៅមកដល់ ដែលមានន័យថា ការចាកចេញរបស់គាត់ទៅក្លឹបថ្មី នឹងបានត្រឹមឈ្មោះជាកីឡាករគ្មានតម្លៃខ្លួនប៉ុណ្ណោះ ហើយក្នុងនោះ
ក៏មានក្លឹបជាច្រើនផ្សេងទៀតដែរ ក៏ចាប់អារម្មណ៍ជាមួយនឹងគាត់ដែរ។

កីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ មិនត្រឹមតែ Barcelona នោះទេមកដល់ពេលនេះ សូម្បីតែក្លឹប Real Madrid ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាដែរ ហើយសង្ឃឹមថាគាត់នឹងមិនអាច បន្តលេងនៅអង់គ្លេស
ទៀតឡើយ នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ Lee

Previous articleArsenal យកឈ្នះ Newcastle ក្នុងលទ្ធផល ៣ទល់នឹង០ (Video)
Next articleOzil ធ្វើដំណើរទៅដល់តួកគីហើយ ដើម្បីតេស្តសុខភាព