Home ព័ត៌មានកីឡា Arsenal យកឈ្នះ Newcastle ក្នុងលទ្ធផល ៣ទល់នឹង០ (Video)

Arsenal យកឈ្នះ Newcastle ក្នុងលទ្ធផល ៣ទល់នឹង០ (Video)

0

ការប្រកួតក្នុងក្របខណ្ឌ Premier League កាលពីយប់មិញនេះ Newcastle មិនអាចធ្វើអ្វីបានឡើយទៅលើក្រុមកាំភ្លើងធំ Arsenal ដោយក្នុងនោះខ្លួនអាចស៊ុតបានតែ
៤ដងប៉ុណ្ណោះនិងចំគោលដៅតែម្តងគត់ខណៈដែល Arsenal ស៊ុតបាន២០ដងចំគោលដៅ៦ដង។

២គ្រាប់ដែលរកបានដោយកីឡាករ Aubameyang នៅនាទីទី៥០និងនាទី៧៧ហើយក្នុងនោះក៏មាន១គ្រាប់ដែលរកបានដោយកីឡាករ Bukayo Saka នៅនាទីទី៦០ផងដែរដែលធ្វើឲ្យលទ្ធផល
ជាផ្លុវការបញ្ចប់ទៅ Arsenal យកឈ្នះ Newcastle ក្នុងលទ្ធផល៣ទល់នឹង០។

ចប់ការប្រកួតសប្តាហ៍នេះកាំភ្លើងធំ Arsenal អាចយកបាន៣ពិន្ទុឡើងទៅលេខរៀងទី១០មាន២៧ពិន្ទុខណៈ Newcastle មាន១៩ពិន្ទឈរនៅលេខរៀងទី១៥នៅឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

សូមទស្សនាវីដេអូហាយឡាយ៖

Previous articlePochettino ចាប់អារម្មណ៍ខ្សែការពារ Bellerin របស់ Arsenal
Next articleReal Madrid នឹងប្រជែង Barcelona តាមចរចានាំយក Aguero ពីអង់គ្លេស