
កីឡាករខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Mesut Ozil ទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសតួកគីហើយ ដើម្បីអាចបញ្ចប់ជាផ្លូវការ ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួន ចេញពីអង់គ្លេស ទៅលេងជាមួយនឹងក្លឹប Fenerbahce។
កីឡាករវ័យ៣២ឆ្នាំរូបនេះ ក៏ត្រូវបានគេដឹងដែរថា បាននិយាយពាក្យថាលារួចរាល់ហើយ ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ព្រមទាំងបុគ្គលិក និងមិត្តរួមក្លឹបផង កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីអាចបញ្ចប់ទៅពេលវេលា៧ឆ្នាំកន្លះ ដែលបានរួមរស់ជាមួយនឹងក្លឹប។
ក្រោយការព្រមព្រៀងគ្នា ក្នុងការបញ្ចប់កុងត្រាទៅមុនកាលកំណត់នោះ Arsenal បានអនុញ្ញាតិឲ្យ Ozil អាចធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្តង់ប៊ូល ខណៈដែលការងារបន្ទាប់របស់គាត់នោះ គឺធ្វើតេស្តសុខភាព មុនការប្រកាសផ្ទេរជាផ្លូវការ៕
ប្រែសម្រួល៖ Lee