Home ព័ត៌មានកីឡា Arsenal កាន់តែយ៉ាប់មែនទែនហើយ គឺបានត្រឹម ០ស្មើជាមួយនឹង Crystal Palace (Video)

Arsenal កាន់តែយ៉ាប់មែនទែនហើយ គឺបានត្រឹម ០ស្មើជាមួយនឹង Crystal Palace (Video)

0

ការប្រកួតក្នុងទឹកដីខ្លួនឯង Emirates កាលពីយប់មិញនេះកាំភ្លើងធំ Arsenal ធ្វើមិនបានល្អសោះ ទោះបីជាមានអត្រាឈ្នះ ៤ដងចុងក្រោយក្តី គឺត្រឹមបានស្មើជាមួយនឹង Crystal Palace ប៉ុណ្ណោះ។

គ្មានគ្រាប់បាល់ណាកើតឡើងឡើយ រវាងក្រុមទាំងពីរ ពោលគឺត្រឹមអាចចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ ខណៈដែល Arsenal ពេលនេះមាន ២៤ពិន្ទុ ឈរនៅលេខរៀងទី១១ ហើយ Crystal Palace មាន២៣ពិន្ទុ ឈរនៅលេខរៀងទី១៣។

ម្ចាស់ផ្ទះកាំភ្លើងធំ ធ្វើការគ្រប់គ្រងបាល់បានល្អដល់ទៅ៦៧ភាគរយ ប៉ុន្តែស៊ុតបានតែ១១ដង និងចំគោលដៅតែ៤ដងប៉ុណ្ណោះ ខណៈដែល Crystal Palace ស៊ុតបានដល់ទៅ១២ដង ប៉ុន្តែចំគោលដៅតិចជាងគឺត្រឹមតែ ២ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖

Previous articleបេក្ខភាពប្រធានក្លឹបថ្មី Barcelona នៅសល់តែ ៣រូបប៉ុណ្ណោះ
Next articleRaul Garcia ស៊ុតបាន២គ្រាប់ យកជ័យជំនះលើក្រុម Real Madrid (Video)