Home ព័ត៌មានកីឡា Raul Garcia ស៊ុតបាន២គ្រាប់ យកជ័យជំនះលើក្រុម Real Madrid (Video)

Raul Garcia ស៊ុតបាន២គ្រាប់ យកជ័យជំនះលើក្រុម Real Madrid (Video)

0

Athletic Bilbao នឹងត្រូវធ្វើដំណើរទៅជួបជាមួយនឹង Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Supercopa de Espanaនៅយប់ថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ហើយក្រោយយកជ័យជំនះលើក្រុម Real Madrid ក្នុងលទ្ធផល ២ទល់នឹង១ កាលពីយប់មិញ។

កីឡាករ Raul Garcia អាចស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង តាំងតែពីនាទីទី១៨ និងនាទីទី៣៨ ប៉ុន្តែ Real Madrid អាចមកវិញបានតែ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី៧៣ ដោយកីឡាករខ្សែប្រយុទ្ធ Karim Benzema។

ក្នុងប្រវត្តិប៉ះគ្នា២២ប្រកួតចុងក្រោយ Bilbao យកជ័យជំនះលើក្រុម Real Madrid បានតែម្តងនេះគត់ ហើយក៏ជាលើកដំបូងដែរ គិតចាប់តាំងតែពីខែមិនាឆ្នាំ២០១៥៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖

 

Previous articleArsenal កាន់តែយ៉ាប់មែនទែនហើយ គឺបានត្រឹម ០ស្មើជាមួយនឹង Crystal Palace (Video)
Next articleចប់បាត់! សូម្បីតែបាញ់កាញ់ និងពពុះសណ្ដែក ក៏ផលិតដាក់សារធាតុគីមីដែរ