មកទល់ពេលនេះ បេក្ខភាពប្រធានក្លឹបថ្មីចំនួនតែ៣នាក់ប៉ុណ្ណោះ ដែលនៅសេសសល់សម្រាប់តំណែង
នេះខណៈដែលលោក Emili Rousaud បានប្រកាសដកខ្លួនចេញ។
នេះមានន័យថាប្រធានក្លឹប Barcelona ថ្មីនឹងនៅឃើញមានតែលោក Joan Laporta, Victor Font
និងលោក Toni Freixa ប៉ុណ្ណោះ។
លោក Laporta ត្រូវបានគេមើលឃើញថា ទទួលបានហត្ថលេខា គាំទ្រជាផ្លូវការដល់ទៅ ៩៦២៥ ខណៈដែលលោក Font ទទួលបាន ៤៤៣១ ហត្ថលេខា ហើយចុងក្រោយគឺលោក Freixa ទទួលបានហត្ថលេខា ២៦៣៤ ខណៈដែលលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនាថ្ងៃអាទិត្យ ទី២៤ ខែមករាខាងមុខនេះហើយ៕
ប្រែសម្រួល៖ Lee