Werner និង Havertz ប្រឈមមុខក្នុងការក្លាយខ្លួន ជាកីឡាករបម្រុងរបស់ក្លឹប

0

ក្លឹបតោខៀវ Chelsea ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃនេះ ថាកំពុងស្ថិតនៅក្នុងតំណាក់កាល សម្រេចចិត្តដ៏លំបាកមួយ ថាតើគួរតែទុកឲ្យកីឡាករខ្សែប្រយុទ្ធ ចំណូលថ្មីអាល្លឺម៉ង់ Werner អង្គុយត្រឹមជាកីឡាករបម្រុងឬយ៉ាងណា ក្នុងពេលដែលរដូវកាលនៅសេសសល់។

ជាក់ស្តែងក្នុងការប្រកួត បានត្រឹមលទ្ធផល ១ស្មើយប់មិញរវាងក្រុម Chelsea និង Aston Villa កីឡាករទាំងពីរនាក់ ត្រូវបានប្តូរឲ្យចូលលេង ត្រឹមតែ២០នាទីប៉ុណ្ណោះ ដែលនៅសេសសល់ ហើយពួកគេមិនអាចធ្វើឲ្យលទ្ធផលនេះ មានការប្រែប្រួលឡើយ។

មកដល់ពេលនេះ Werner មិនអាចរកគ្រាប់បាល់បានឡើយចំនួន ១១ប្រកួតមកហើយ ទាំងក្លឹប និងជម្រើសជាតិ ខណៈដែល Havertz រកបានតែ ១គ្រាប់គត់ក្នុងការបង្ហាញខ្លួនទាំង១៤ដងឲ្យ Chelsea ៕

ប្រែសម្រួល៖ Lee