the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករឆ្នើមប្រេស៊ីល Neymar វ័យ២៨ឆ្នាំ នឹងបង្កើតជាកម្មវិធី ជប់លៀងដ៏អស្ចារ្យមួយ នៅឯប្រទេសកំណើតរបស់ខ្លួន ក្នុងពេលបុណ្យឆ្លងឆ្នាំ នាពេលខាងមុខនេះ។
ប្រភពដដែលបានសរសេរទៀតថា Neymar នឹងធ្វើកម្មវិធីជប់លៀង ដែលអាចស្វាគមន៍ភ្ញៀវដល់ទៅ ១៥០នាក់ ហើយជាពិសេសគឺ នឹងអូសបន្លាយពេល រហូតទៅដល់៥ថ្ងៃទៀតផង នៅក្នុងផ្ទះរបស់ខ្លួននៅក្នុងតំបន់ Mangaratiba ។
ក្រុមហ៊ុនអ្នករៀបចំកម្មវិធីជប់លៀង Fabrica បានបដិសេធអំពីព័ត៌មានដែរថា កម្មវិធីជប់លៀងនេះ នឹងទទួលស្វាគមន៍ភ្ញៀវដល់ទៅ ៥០០នាក់ ដែរខុសពីគោលការណ៍រក្សាគម្លាតសង្គម ប៉ុន្តែបញ្ជាក់ថា នឹងមានមនុស្សចូលរួ មត្រឹមតែ១៥០នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee