Arsenal ត្រៀមផែនការ នាំយកកីឡាករវ័យក្មេងម្នាក់របស់ Barcelona

0

យោងតាមការចេញផ្សាយ sportskeeda នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal ពិតជាបានត្រៀមខ្លួន
រួចរាល់មែនក្នុងការចុះកុងត្រាជាមួយនឹងកីឡាករវ័យក្មេង Riqui Puig របស់ក្លឹប Barcelona។

ទោះបីជាយ៉ាងណាក្តីកុងត្រានេះគេជឿជាក់ថា នឹងត្រឹមជាកុងត្រាខ្ចីជើងប៉ុណ្ណោះក្នុងខែមករាខាងមុខនេះ។ កីឡាករអេស្បាញ
Puig រូបនេះបានធ្លាក់ចេញពីចំណាប់អារម្មណ៍ របស់គ្រូបង្វឹកក្លឹបលោក Ronald Koeman ហើយកំពុងត្រូវបានដាក់ឲ្យ
ក្លាយជាកីឡាករ ដែលអាចចាកចេញពីក្លឹបបាននៅពេលខាងមុខ។

លោកគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបាគេនិយាយថាកំពុងស្ថិតនៅ ក្នុងការប៉ុនប៉ងចង់
បានកីឡាករខ្សែបម្រើ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតម្នាក់ មកបំពេញចន្លោះប្រហោង នៅរដូវកាលនេះ ហើយជឿជាក់ថាមានតែ Puig ទេដែលជាបេក្ខភាពល្អជាងគេបំផុតនៅពេលនេះ។

ប្រែសម្រួល៖ Lee