ទីបំផុតក្រោយមានព័ត៌មានជាច្រើន ពាក់ព័ន្ធទៅនឹងអនាគតរបស់កីឡាករក្រូអាត Modric ជាមួយនឹងក្លឹប Real Madrid រួចមកនៅថ្ងៃនេះ កុងត្រាថ្មីរវាងគ្នា ត្រូវបានប្រកាសធ្វើឡើងជាផ្លូវការហើយ។
យោងតាមការចេញផ្សាយរបស់កាសែតអេស្បាញ Marca បានបញ្ជាក់ថាកុងត្រាថ្មី ដែលត្រូវបានធ្វើឡើងរួចរាល់នោះ នឹងអនុញ្ញាតិឲ្យ Modric កីឡាករជើងចាស់រូបនេះ នៅតែអាចបន្តមានវត្តមានជួយក្លឹបរហូតដល់ឆ្នាំ២០២២។
គួរឲ្យដឹងដែរថាមកដល់ពេលនេះកីឡាករ Modric នៅតែមានឈ្មោះជាកីឡាករសំខាន់របស់ក្លឹបដដែល ហើយរដូវកាលនេះ អាចបង្ហាញខ្លួនបាន១៤ដង និងរកគ្រាប់បាល់បាន២គ្រាប់ហើយផងដែរ៕
ប្រែសម្រួល៖ Lee