លោក Mauricio Pochettino មកដល់ពេលនេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្លឹប PSG ជំនួសតំណែងដែល Tuchel ដែលត្រូវបានបណ្តេញចេញ កាលពីថ្ងៃទី២៥ខែធ្នូកន្លងមក ទោះបីជាមិនទាន់ ប្រកាសជាផ្លូវការក្តី។
មកដល់ពេលនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺថា កូនប្រុសរបស់លោក Pochettino គឺត្រូវបានក្លឹប PSG ទុកការងារមួយ ហើយសម្រាប់គាត់ ប្រសិនបើឪពុកនឹងយល់ព្រមមកធ្វើការនៅទីនេះ។
លោក Sebastiano ក្នុងវ័យ២៥ឆ្នាំ គឺជាអ្នកសិក្សាអំពីវិទ្យាសាស្ត្រកីឡា ហើយព្រមទាំងអាចនិយាយជាភាសាបារាំង អង់គ្លេស និងអេស្បាញបានយ៉ាងល្អ។
នេះមានន័យថាប្រសិនបើ ការចរចាគ្នាជោគជ័យនោះទាំងលោក Pochettino និងកូនប្រុសលោក Sebastiano អាចធ្វើការរួមគ្នាជាមួយនឹង PSG ជាមិនខាន៕
ប្រែសម្រួល៖ Lee