អាណោចអាធមណាស់! បុរសម្នាក់ ឆ្លងចរន្តភ្លើង សាកអាគុយ ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសជាជាងជួសជុល រថយន្តម្នាក់ បានស្លាប់ភ្លាមៗខណៈពេលដែលកំពុង ជួសជុលរថយន្តបណ្តាល ឲ្យឆ្លងចរន្តឆក់ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ភេទប្រុសអាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា ជនរងគ្រោះជាជាង ជួសជុលរថយន្ត ឈ្មោះ ឃុតចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

លោកនាយ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរអំបិល បានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុល រថយន្តមួយនាក់ ទៅផ្ទះស្រប ពេលនោះអាគុយរថយន្ត កំពុងតខ្សែភ្លើង ចូលអាំងវិជទ័រដើម្បីសាកអាគុយ នៅលើរថយន្តចំនួន២គ្រឿង ជាងជួសជុលនិង ម្ចាស់រថយន្ត បានចូលទៅក្រោមរថយន្តទាំង២នាក់ ដើម្បីចាប់ដាក់គ្រឿង បន្លាស់រថយន្ត នៅពេលកំពុងចាប់គ្រឿងបន្លាស់ ចូលនោះ ស្រាប់តែចរន្តបណ្តាលឲ្យឆ្លងឆក់ជនរងគ្រោះ ឈ្មោះឃុត ចាន់រ៉ា ម្ចាស់រថយន្តបានព្យាយាមដឹកទៅជួសង្រ្គោះនៅមន្ទីរពេទ្យដែរ  ប៉ុន្តែជាអកុលសជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់បន្ថែមថា នៅកន្លែងកើតហេតុ ពិនិត្យឃើញមានខ្សែភ្លើង តភ្ជាប់អាំងវិចទ័រ ទៅសាកអាគុយចំនួន២គ្រឿង ជាប់នឹងរថយន្ត។តាមការត្រួតពិនិត្យលើដងខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាម អ្វីទាក់ទងនឹងករណីឃាតកម្មនោះទេការស្លាប់នេះសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីតសាកអាគុយទៅតួរថយន្ត ។សពក្រោយពីសមង្ថកិច្ចធ្វើការសន្និដ្ឋានរួចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕