នៅបន្ទាប់ពីបានឡើងទំរង់លេងបានបន្តិចមក ក្រុមរបស់លោក Jose Mourinho នៅពេលនេះបានបន្តការប្រកួត ៤ដងចុងក្រោយ ហើយមិនទាន់ស្គាល់ជ័យជំនះនៅឡើយ ជាពិសេសនៅក្រោយការប្រកួត
មួយកាលពីយប់មិញ ប៉ះនឹងក្រុម Wolves ដោយលទ្ធផលត្រឹម ១ស្មើប៉ុណ្ណោះ។
បន្ទាប់បានចាញ់ក្រោមស្នាដៃរបស់ Liverpool និង Leicester City កន្លងមក Spurs បានចៀសផុត ពីការបរាជ័យជាប់គ្នា៣ដង មិនធ្លាប់មានតាំងតែពីឆ្នាំ២០១២ ដោយគ្រាប់បាល់ដែលរកបានដោយ
កីឡាករ Ndombele នៅក្នុងការប្រកួតបើកឆាកត្រឹមបាន ៥៧វិនាទី។
ការប្រកួតបានអូសបន្លាយ ដោយមិនមានគ្រាប់បាល់ឡើយ រហូតដល់ចប់តង់ទី១ និងបន្តចូលមកដល់តង់ទី២ នៅនាទីទី៨៦ទៅហើយទើប Wolves អាចរកមួយគ្រាប់តាមស្មើមកវិញបានដោយកីឡាករ Saiss
គឺជាបាល់លើកជ្រុងយ៉ាងល្អដោយ Pedro Neto ៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=j7Lg88RBuk8