Carabao Cup នឹងត្រូវលើកពេល រហូតទៅដល់ខែមេសា

0

ខណៈពេលដែលកីឡាដ្ឋាន Wembley កំពុងរងនូវការរឹតត្បិតខ្លាំង ហើយទីក្រុងឡុងទាំងមូលក៏ត្រូវបានបិទទ្វាផងនោះ មកដល់ពេលនេះពាន Carabao Cupវគ្គប្រកួតផ្តាច់ព្រ័ត្រ គឺត្រូវបានសម្រេចចិត្តក្នុងការលើកពេលវេលា ទៅដល់២ខែបន្ថែមទៀតហើយ។

ពាន Carabao Cup ឆ្នាំ ២០២០-២០២១ ដែលធ្លាប់មានផែនការក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងខែកុម្ភៈនោះ នឹងត្រូវលើកពានទៅធ្វើនៅក្នុងខែមេសាជំនួសវិញដែល EFL បាននិយាយថានឹងក្លាយទៅជាក្តីសង្ឃឹមតែមួយគត់ ដែលអាចអនុញ្ញាតិឲ្យអ្នកគាំទ្រ ចូលទស្សនាវិញបានកាន់តែច្រើន។

ទោះបីជាយ់ាងណាក្តីការប្រកួតវគ្គ១ភាគ៤ នៅតែបន្តធ្វើឡើងជាធម្មតា ដែលក្នុងនោះវានឹងចាប់ផ្តើមការប្រកួត ចាប់ពីយប់ថ្ងៃអង្គារនេះទៅ ហើយរវាងក្រុមដំបូងប៉ះគ្នាគឺ Man City និង Arsenal ។ ខណៈដែល Brenford ប៉ះនឹង Newcastle, Spurs ប៉ះនឹង Stoke City និងចុងក្រោយ Man UTD ប៉ះនឹង Everton៕

ប្រែសម្រួល៖ Lee