តោខៀវ Chelsea បានធ្វើកិច្ចការងារយ៉ាងលំបាក នៅក្នុងការប្រកួតជ័យជំនះទៅលើក្រុមញញួរធំ West Ham កាលពីយប់មិញ ហើយជាពិសេសក្រោយគ្រាប់បាល់ទី៣ បានកើតឡើងបានធ្វើឲ្យក្រុមច្បាស់លាស់ អំពីជ័យជំនះមួយនេះ។
ខ្សែការពារវ័យចំណាស់សញ្ជាតិប្រេស៊ីល Thiago Silva ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រនិងជាពិសេសគ្រូបង្វឹកលោក Frank Lampard ខកបំណងឡើយដោយអាចរកគ្រាប់បាល់ទី១ ជូនក្រុមបានតាំងតែពីនាទីទី១០មកម្ល៉េះ។
ការប្រកួតបានអូសបន្លាយរហូតដល់ចប់តង់ទី១ និងចូលដល់តង់ទី២ចុងម៉ោងទៅ ទើបកីឡាករខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham បានបន្ថែម២គ្រាប់ទៀត ប្រើពេលត្រឹមតែ២នាទី ដើម្បីបញ្ចប់ការប្រកួតតែម្តង៕
ប្រែសម្រួល៖ Lee