កីឡាករប្រេស៊ីលឆ្នើម Neymar កន្លងមកតែងតែបានបង្ហាញពីក្តីបំណងប្រាថ្នា ដើម្បីអាចត្រឡប់មកលេង ជាមួយនឹងកីឡាករ Messi វិញទាំងដែលជាក់ស្តែងមកដល់ពេលនេះ គឺជឿជាក់ថាទ្វាកីឡាដ្ឋាន Camp Nou មិនបានបិទឡើយចំពោះ Neymar។
យោងតាមការបង្ហើបរបស់បេក្ខភាពប្រធានក្លឹបថ្មីរបស់ Barcelona លោក Jordi Farre បាននិយាយថា Neymar នឹងត្រូវទទួលបានការស្វាគមន៍ជានិច្ចចំពោះការវិលត្រឡប់នៅថ្ងៃណាមួយ ប៉ុន្តែជាដំបូងគាត់ត្រូវតែចាំបាច់ ធ្វើការសុំទោសអ្នកគាំទ្រ ចំពោះការសម្រេចចិត្តដ៏ដាច់ការកាលពី៣ឆ្នាំមុន ក្នុងការចាកចេញពីទីនេះ។
រំលឹកដែរថាកាលពីគ្រាមានវត្តមាននៅ Camp Nou កីឡាករ Neymar បានជួយឲ្យក្លឹបលើកពានដល់ទោ៤រដូវកាល ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធជួរមុខចាប់ដៃគូគ្នាជាមួយនឹង Messi និង Suarez ប៉ុន្តែក៏បានសម្រេចចិត្តចាកចេញ ទទួលយកតម្លៃខ្លួនដល់ទៅ២២២លានអ៊ឺរ៉ូ ដើម្បីចាកចេញទៅលេងជាមួយនឹង PSG ជំនួសវិញ៕
ប្រែសម្រួល៖ Lee