Walcott៖ Arsenal ពោរពេញទៅដោយការភ័យខ្លាចពេលប្រកួត

0

អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស និងក្លឹបកាំភ្លើងធំ Theo Walcott គឺជាអ្នកដែលអាចស៊ុតបញ្ចូលទី ក្លឹបចាស់របស់ខ្លួនតាំងតែពីនាទីទី១៨ ជួយឲ្យ Southampton នាំមុខ Arsenal មុនហើយក៏បាន បញ្ចេញយោបល់មតិមួយចំនួន អំពីទំរង់លេងរបស់ក្លឹបចាស់ខ្លួនផងដែរពេលចប់ការប្រកួត។

Walcott ប្រើពេលត្រឹមតែ១៨នាទី ដើម្បីអាចស៊ុតបញ្ចូលទី Arsenal បាន១គ្រាប់មុននិងបានធ្វើឲ្យលោក Mikel Arteta ដែលជាគ្រូកាំភ្លើងធំឡើងសំពាធ យ៉ាងខ្លាំងទំរាំដល់ពេលដែល Aubameyang អាចស៊ុត១គ្រាប់ តាមពីក្រោយមកវិញ បញ្ចប់ការប្រកួតចែក ១ពិន្ទុម្នាក់រវាងក្រុមទាំងពីរ។

Walcott បាននិយាយអំពីកាំភ្លើងធំ Arsenal ដោយប្រើប្រាស់ពាក្យមួយថ្ងៃគឺភ័យខ្លាច។កីឡាករបានបញ្ជាក់ទៀតថា៖ ខ្ញុំអាចមើលឃើញថាក្រុមរបស់ Arsenal កាលពីយប់មិញនេះ ពោរពេញទៅដោយភាពភ័យខ្លាច នៅក្នុងការប្រកួត ហើយខ្ញុំនិយាយដោយស្មោះត្រង់៕

ប្រែសម្រួល៖ Lee