Home សង្គម ដំណឹងល្អសម្រាប់ បងប្អូនប្រជាពលរដ្ឋ! រដូវធ្វើប្រហុក ផ្អក មកដល់ហើយ

ដំណឹងល្អសម្រាប់ បងប្អូនប្រជាពលរដ្ឋ! រដូវធ្វើប្រហុក ផ្អក មកដល់ហើយ

0

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ ទឹកដែលហូរចេញពី បឹងទន្លេសាបរួចមក ឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ៦កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី២០ រហូត ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល នៅថ្ងៃទី១៥ ធ្នូបានឲ្យដឹងថា យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំ អញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះ បានរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផល ក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឱ្យ មានការរាំងស្ទះតាមការគូរ ៕

Previous articleWalcott៖ Arsenal ពោរពេញទៅដោយការភ័យខ្លាចពេលប្រកួត
Next articleឃាត់​កំពូលម្ចាស់រថយន្ត​ ដឹក​សំពីងសំពោង​ ៤​គ្រឿង​ យកមក​អប់រំ​ និងពិន័យ