Firmino តែត១គ្រាប់ចុងម៉ោង ធ្វើបាបចិត្តលោក Mourinho

0

គឺជាការប្រកួតដ៏គួរឲ្យជក់ចិត្តរវាងក្រុម Liverpool ដែលជាម្ចាស់ផ្ទះយប់មិញ ទទួលស្វាគមន៍ក្រុមដែលកំពុង ស្ថិតនៅកំពូលតារាង Spurs ប៉ុន្តែជាលទ្ធផលម្ចាស់ផ្ទះយក៣ពិន្ទុ ឡើងទៅកំពូលតារាងជំនួសវិញជាសា្ថពរ ហើយអរគុណគ្រាប់បាល់ នៅចុងម៉ោងដែលធ្វើបានដោយ Firmino។

១គ្រាប់បាល់តែតបញ្ចូលទីដោយកីឡាករប្រេស៊ីល Firmino នៅនាទីទី៩០ទៅហើយ បានធ្វើឲ្យបេះដូងរបស់អ្នកគាំទ្រ Spurs ជាពិសេសគ្រូបង្វឹកលោក Jose Mouirnho ចង់គាំងពីព្រោះថា Spurs ក៏ធ្វើបានយ៉ាងល្អ តាំងតែពីតង់ដំបូងរហូតមក។

Salah ជាអ្នករកគ្រាប់បាល់ដំបូងនៃការប្រកួត តាំងតែពីនាទីទី២៦ និងក៏ជាគ្រាប់បាល់ទី១៤របស់គាត់ផងដែរ សម្រាប់រដូវកាលនេះ។ ការប្រកួតបានបន្តបាន៧នាទីទើបខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son អាចយក១គ្រាប់មកវិញបាន ហើយការប្រកួតអូសបន្លាយដល់ចុងតង់ទើប Firmino តែតបាល់កែងបញ្ចូលទីបញ្ចប់ការប្រកួត Liverpool
២គ្រាប់ Spurs ១គ្រាប់៕

ប្រែសម្រួល៖ Lee