ក្រុមមហាសេដ្ឋីបារាំង PSG អាចឡើងទៅកំពូលតារាងវិញហើយ ទោះត្រឹមលេខរៀងទី២បណ្តោះអាសន្នក្តី ក្រោយយកឈ្នះក្រុមបាតតារាង Lorient ក្នុងលទ្ធផល២ទល់នឹង០ ទាំងដែលក្រុមភ្ញៀវមួយនេះមានគ្នាត្រឹម ១០នាក់ក្តី។
ការប្រកួតចាប់ផ្តើមនៅតង់ទី១ គឺមិនមានអ្វីគួរឲ្យទាក់ចិត្តនៅឡើយពីព្រោះថា មិនមានគ្រាប់បាល់កើតឡើងសោះឡើយ រហូតដល់ចប់តង់។ឈានចូលមកដល់តង់ទី២ ទើបទំរង់លេងមានការប្រែប្រួលបន្តិចដោយ PSG អាចបំបែកពងមាន់បានសម្រេច នៅនាទីទី៥១ ជាបាល់ពិន័យ ១១ម៉ែត្រដោយកីឡាករ Mbappe។
Lorient នៅសល់គ្នាតែ១០នាក់បានក្លាយទៅជាឱកាសសម្រាប់ PSG បុករកគ្រាប់បន្ថែមទៀត ហើយទីបំផុតនៅនាទីទី៦០ ប្រមាណជា៩នាទីក្រោយ ទើបខ្សែប្រយុទ្ធវ័យក្មេង Kean អាចបន្ថែម១គ្រាប់ទៀតបញ្ចប់ការប្រកួត៕
ប្រែសម្រួល៖ Lee