Benzema ស៊ុតបាន២គ្រាប់ជួយឲ្យ Real Madrid យកឈ្នះ AT Bilbao ទាំងយ៉ាប់យ៉ឺន

0

Real Madrid នៅក្នុងការប្រកួតយប់មិញនេះ បានបន្តងើបឡើងនៃទំរង់លេងរបស់ខ្លួនឡើងវិញ ដោយបានទទួយជ័យជំនះ ទាំងតានតឹងទៅលើក្រុម AT Bilbao ដែលនៅសល់គ្នាតែ ១០នាក់នៅក្នុងការប្រកួត។

កីឡាករខ្សែប្រយុទ្ធជួរមុខ Karim Benzema បានស៊ុតបញ្ចូលទីបាន២គ្រាប់នៅតង់ទី២ជួយឲ្យក្រុមរបស់លោក Zidane រកបាន៣ពិន្ទបន្ថែមទៀតនៅក្នុងលីគ La Liga និងក៏ការប្រកួតជ័យជំនះលើកទី៤ជាប់គ្នាផងដែរ។

Real Madrid បានឡើងទៅដល់កំពូលតារាងជាមួយនឹង Real Sociedad និង AT Madrid ដោយមាន២៦ពិន្ទុដូចគ្នា ខណៈដែលក្រុមប្រជែង Barcelona នោះនៅលេខរៀងទី១៧នៅឡើយ៕

ប្រែសម្រួល៖ Lee