បេក្ខភាពប្រធានក្លឹប Barcelona ម្នាក់និយាយថាមិនទាន់អាចទិញយក Neymar មកវិញបាននៅឡើយ

0

នៅថ្ងៃនេះមានការលើកឡើងមួយពីសំណាក់លោក Emili Rousaud ដែលបានអះអាងថាកីឡាករ Neymar ពិតជាចង់ត្រឡប់មកទឹកដី Camp Nou វិញពិតមែនហើយ ប៉ុន្តែការរងចាំប្រហែលជាត្រូវធ្វើឡើង រហូតដល់ឆ្នាំ២០២២ ជាពេលកុងត្រាផុតសុពលភាព។

លោក Emili ដែលត្រូវបានគេស្គាល់ថាជាបេក្ខភាពប្រធានក្លឹបថ្មីរបស់ Barcelona នោះបានបន្តទៀតថា ក្លឹបនឹងត្រូវរងចាំបន្តិចទៀត ដើម្បីអាចនាំយកកីឡាករប្រេស៊ីលរូបនេះមកអេស្បាញវិញបាន។ Neymar មានបំណងចង់វិលមកវិញដើម្បី Barcelona ផងនិងដើម្បីជួបជុំកីឡាករឆ្នើមជាដៃគូ Lionel Messi ផង។

ទោះបីជាកីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាប់បានបញ្ជាក់ហើយកាលពីសប្តាហ៍នេះ ថាមិនដែលបានពិចារណា ក្នុងការចាកចេញពីក្លឹប PSG ក្តីប៉ុន្តែលោក Emili បានបញ្ជាក់ពីទុដ្ឋិនិយមរបស់ខ្លួនថា Neymar នឹងត្រឡប់មក La Liga វិញជាមិនខាន៕

ប្រែសម្រួល៖ Lee