ឆ្លើយតបទៅនឹងព័ត៌មានផ្ទេរទៅ PSG ឪពុករបស់ Messi បានហៅថាជាព័ត៌មានក្លែងក្លាយ

0

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi សាជាថ្មីគឺបានកើតឡើងនូវពាក្យចចាមអារ៉ាម ក្នុងការផ្ទេរទៅលេងជាមួយនឹង ក្លឹបយក្សបារាំង PSG ជាពិសេសក្នុងពេលដែល Neymar និងកីឡាករ មិត្តរួមក្រុមជម្រើសជាតិម្នាក់ទៀត បានបញ្ឆេះព័ត៌មាននេះកាន់តែខ្លាំង។

ប៉ុន្តែជាការឆ្លើយតបនិងដើម្បីឲ្យស្ងប់ស្ងាត់ទៅវិញនោះលោក Jorge ដែលត្រូវជាឪពុករបស់កីឡាករផង និងត្រូវជាភ្នាក់ងាររបស់កីឡាករផងនោះ បាននិយាយថាព័ត៌មានទាំងនោះគឺសុទ្ធតែមិនពិតទាំងអស់។

កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យរូបនេះ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងតែពីគាត់បានព្យាយាមចាកចេញពី Camp Nou កាលពីរដូវក្តៅកន្លងមក ហើយទោះបីជាបន្តលេងនៅទីនេះក្តី ប៉ុន្តែមកដល់ពេលនេះកុងត្រាថ្មីរបស់គាត់ ជាមួយនឹងក្លឹប គឺមិនទាន់ត្រូវបានជោគជ័យ ក្នុងការបន្តថ្មីនៅឡើយ៕

ប្រែសម្រួល៖ Lee