ក្លឹបអង់គ្លេស Southampton ត្រូវបានកាសែត Telegraph ចុះផ្សាយថាកំពុងតែរំពឹងទុកថា នឹងអាចចុះកុងត្រាខ្ចីជើង ជាមួយនឹងកីឡាករខ្សែការពារវ័យក្មេង Brandon Williams ដើម្បីអាចផ្ទេរចេញពីក្លឹបបិសាចក្រហម Man UTD។
គួរឲ្យដឹងដែរថា តាំងតែពីមុនការប្រកួតរដូវកាលនេះក្លឹប Southampton ធ្លាប់បានព្យាយាមម្តងហើយ ក្នុងការចុះកុងត្រា នាំយកកីឡាករជម្រើសជាតិ ក្រោមអាយុ២១ឆ្នាំរូបនេះ ប៉ុន្តែជាលទ្ធផលគឺត្រូវបានគ្រូបង្វឹកបិសាចក្រហមលោក Ole Solskjare បិទផ្លូវជិតមិនឲ្យកីឡាកររូបនេះចាកចេញពី Old Trafford ឡើយ។
មកដល់ពេលនេះវត្តមានរបស់ Alex Telles បានធ្វើឲ្យលោក Solskjare ប្តូរចិត្តរួចទៅហើយ ចំពោះតំណែងខ្សែការពារស្លាបជម្រើស ១១នាក់ដំបូងដូចនេះ ជឿជាក់ថាក្រុមរបស់លោក Ralph Hasentuttl
នឹងអាចមានឧិកាសជាមួយនឹង Williams ម្តងទៀត ប៉ុន្តែក្នុងកុងត្រាខ្ចីជើងរយៈពេលខ្លីមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee