សម្ដេចតេជោ ណែនាំឲ្យក្រសួងអប់រំ បូកសរុប និងវាយតម្លៃពិន្ទុឆមាស ជាលទ្ធផលប្រឡងបាក់ឌុប

0

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បូកសរុប និងវាយតម្លៃពិន្ទុឆមាស ធ្វើជាលទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់សិស្សថ្នាក់ទី១២ ។