Jorginho ស៊ុតបាន១គ្រាប់តាមស្មើ Krasnodar ក្នុងប្រកួតចុងក្រោយនៃ Champion League

0

Chelsea អាចបញ្ចប់ទៅនៃការប្រកួតចុងក្រោយរបស់ខ្លួននៅគ្រុប E ក្របខណ្ឌ Champion League ត្រឹមស្មើជាមួយនឹង
ក្រុម Krasnodar ហើយអរគុណ១គ្រាប់បាល់១១ម៉ែត្រដែលរកបានដោយ Jorginho។

១គ្រាប់បាល់របស់ Jorginho រកបាននៅនាទីទី២៨ គឺជាគ្រាប់បាល់តាមពីក្រោយប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាង ណាក្រុមរបស់លោក Frank Lampard គឺទទួលបានតំណែងមួយទៅហើយ ទៅកាន់វគ្គបន្តនៃពានរង្វាន់មួយនេះ។

គួរឲ្យដឹងដែរថាតាមតួលេខអាចឲ្យយើងឃើញថាបាល់ពិន័យ ១១ម៉ែត្រយប់មិញនេះ គឺជាបាល់ពិន័យ១១ម៉ែត្រលើកទី ១០ហើយសម្រាប់ក្រុម Chelsea ដែលមានចំនួនលើសក្រុមណាទាំងអស់ក្នុងព្រឹត្តិការណ៍នេះហើយ សូម្បីតែបញ្ចុលគ្នារវាង Man UTD និង Leicester City ក៏បានត្រឹមតែ៨គ្រាប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖Lee