ភ្នំពេញ ៖ ផ្ទះរបស់ពលរដ្ឋមួយខ្នង នៅភូមិដារកណ្កោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះទៅចំការ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២,៣០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អេន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលផ្ទះនោះ មានទំហំ៥x៧ ជញ្ជាំងក្តារ ប្រក់សង្កសី សម្ភារក្នុងផ្ទះរួមមាន ៖ ១/កង់១, ២/លុយខ្មែរ៨០ម៉ឺនរៀល, ៣/សំភារប្រើប្រាស់មួយចំនួន និងរាលដាលឆាបឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋម្ខាងទៀត ឆេះជញ្ជាំង ក្តារ១ចំហ៊ាងបន្តិចបន្តួច ដោយបានរថយន្តពន្លត់អគ្គិភ័យជួយរបស់អធិការដ្ឋាននគបាលស្រុកមេមត់អន្តរាគមន៍ ទាន់ពេលដោយប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្ត ស្មើនឹង០៨ម៉ែត្រគូប ។
មូលហេតុ៖ ផ្ទុះហ្គាសដោយ ម្ចាស់ទៅចំការ ៕



