CR7 ស៊ុតបាន២គ្រាប់ជួយឲ្យ Juventus លត់ Barcelona

0

Barcelona ដែលកំពុងមានទំរង់លេងយ៉ាប់នៅក្នុងលីគកំពូលអេស្បាញនោះ ត្រូវបានគេមើលឃើញថា ក៏មិនសូវមានទំនុកចិត្តខ្លាំង ក្នុងការប្រកួតពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបនៅឡើយដែរ ជាក់ស្តែងយប់មិញនេះ បានបរាជ័យក្នុងទឹកដីទៅលើក្រុម Juventus ក្នុងលទ្ធផលយ៉ាងអាម៉ាសបំផុត។

២គ្រាប់របស់កីឡាករជើងចាស់ CR7 បានធ្វើឲ្យ Juventus យកឈ្នះ Barcelona ងាយៗក្នុងលទ្ធផល៣ទល់នឹង០ ដោយមិនឲ្យក្រុមអេស្បាញតដៃរួចឡើយ ហើយវាក៏ជាគ្រាប់បាល់ដំបូង ដែលកីឡាកររូបនេះស៊ុត Barcelona ចាប់តាំងតែពីបានផ្ទេរចាកចេញពី Real Madrid មកផងដែរ។

ទោះបីជាបានចាញ់ក្នុងទឹកដី Turin ម្តងហើយកាលពីលើកមុន ក្នុងលទ្ធផល២ទល់នឹង០ក្តី ប៉ុន្តែត្រឡប់មកវិញនៅពេលនេះ ទំរង់លេងរបស់ Juventus គឺពិតជាបានធ្វើឲ្យខ្សែការពាររបស់ Barcelona មិនអាចធ្វើអ្វីបានក្រៅតែពីកំហុសនោះឡើយ គឺរបូតបាល់ពិន័យ ១១ម៉ែត្រដល់ទៅ២ដងឲ្យ CR7 ៕

ប្រែសម្រួល៖ Lee