
កាំភ្លើងធំ Arsenal អាចរក្សាតំណែងកំពូលក្នុងគ្រុប B បានជាធម្មតាក្រោយយកជ័យជំនះងាយៗទៅលើក្រុម Rapid Vienna ក្នុងលទ្ធផល៤ទល់នឹង១ដែលក្នុងនោះមាន១គ្រាប់ដំបូង គឺជាការធ្វើបានដោយកីឡាករខ្សែប្រយុទ្ធជួរមុខ Lacazette។
អស់រយៈពេល៨ប្រកួតចុងក្រោយមកនេះ Lacazette មិនដែលអាចរកគ្រាប់បាល់បានម្តងណានៅឡើយ ប៉ុន្តែគ្រាប់បាល់សាជាថ្មីនេះ គឺជាពិតជាអស្ចារ្យដែលកីឡាករបារាំង អាចស៊ុតពីចំងាយបានយ៉ាងល្អ។
២គ្រាប់ទៀតត្រូវបានធ្វើឡើងដោយនៅក្នុងតង់ទី១ ដោយក្នុងនោះមួយគ្រាប់រកបានដោយកីឡាករ Pablo Mari នៅនាទីទី១៨និង១គ្រាប់ទៀតដោយកីឡាករ Nketiah នានាទីទី៤៤។ មុនការប្រកួតបញ្ចប់កីឡាករ Smith Rowe បន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ Arsenal យកជ័យជំនះលើក្រុម Vienna ក្នុងលទ្ធផល៤ទល់នឹង១៕
ប្រែសម្រួល៖ Lee