កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luiz Suarez មកដល់ពេលនេះត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មកជួយក្លឹបវិញហើយក្រោយពេលដែលអវត្តមានក្នុងការប្រកួតទាំងនៅក្លឹប និងជម្រើសជាតិតាំងតែពីថ្ងៃទី១៣ខែវិច្ឆិកា ដោយសារតេស្តរកឃើញវិជ្ជមានកូវីដ១៩។
Luis Suarez អាចវិលត្រឡប់វិញក្នុងការហ្វឹកហាត់ ជាមួយនឹងក្លឹប AT Madrid គឺជាដំណឹងដ៏ល្អមួយ ជាពិសេសនៅក្រោយដែលគាត់បានប្រកាសថា ការធ្វើតេស្តសាជាថ្មី បានបង្ហាញលទ្ធផលអវិជ្ជមាន មិនមានវិរុសនេះទៀតឡើយ។
Suarez ដែលបានចូលរួមក្រុមរបស់លោក Diego Simeone តាំងតែពីដើមឆ្នាំពីក្លឹប Barcelona នោះបានក្លាយទៅជាកម្លាំងដ៏សំខាន់បំផុតសម្រាប់ AT Madrid ដោយអាចស៊ុតបាន៥គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង ៦ប្រកួតក្នុងលីគកំពូលអេស្បាញ៕
ប្រែសម្រួល៖ Lee