Zidane និយាយថាមិនចុះចេញពីតំណែងឡើយ ក្រោយចាញ់ Shakhtar Donetsk

0

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane នៅក្រោយការប្រកួតបរាជ័យទៅលើក្រុម Shakhtar Donetsk ក្នុងលទ្ធ២ទល់នឹង០ ទៅហើយនោះបានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនលាលែងចេញពីតំណែងឡើយ ទោះបីជាយ៉ាងណាក្តី។

លទ្ធផលនៃការប្រកួតយប់មិញនេះ ពិតជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រនិងក្លឹប ហើយចំពេលដែល ចំណាត់ថ្នាក់នៅ La Liga ក៏មិនសូវល្អផងនោះ វាពិតជាបានធ្វើឲ្យគ្រូបង្វឹករូបនេះ មានសំពាធមិនតិចនោះឡើយ។

៥ប្រកួតចុងក្រោយនេះ Real Madrid ទទួលបរាជ័យដល់ទៅ៣ប្រកួត ប៉ុន្តែទោះបីជាយ៉ាងណាបុរសជនជាតិបារាំងរូបនេះ នៅតែបានបញ្ជាក់សាជាថ្មីថា លោកនឹងមិនចុះចេញពីតំណែងឡើយ៕

ប្រែសម្រួល៖ Lee