មកដល់ពេលនេះក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេជឿជាក់ថានៅតែកំពុងជួបបញ្ហាតំបន់ការពារដដែល ហើយចាំបាច់ត្រូវតែរកកីឡាករមកបន្ថែម នៅតំណែងនេះ។
Mundo Deportivo បានចេញផ្សាយថាកីឡាករ២រូបគឺ Shkodran Mustafi និងកីឡាករ Antonio Rudiger គឺកំពុងស្ថិតនៅក្នុងបញ្ជី Shortlist របស់ក្លឹបមួយនេះ ហើយនិងកំពុងតែស្ថិតនៅក្នុងការពិចារណាដំណាក់កាលបន្ទាប់ ដើម្បីសម្រេចចិត្តថាត្រូវចំណាយលុយឬអត់។
ខណៈដែលកីឡាករខ្សែការពារអេស្បាញ Eric Garcia នៅតែជាកីឡាករគោលដៅនិងអទិភាពរបស់ Barcelona ដដែលក្តីប៉ុន្តែក្នុងភាពមិនច្បាស់លាស់ក្លឹបត្រូវការចាំបាច់កីឡាករខ្សែការពារណាម្នាក់ ក្នុងចំណោម២រូបខាងលើនេះ៕
ប្រែសម្រួល៖ Lee