Home ព័ត៌មានកីឡា Guardiola នឹងនៅតែផ្តល់ឱកាសសម្រាប់ Stones ដើម្បីត្រឡប់មកជម្រើស ១១នាក់វិញ

Guardiola នឹងនៅតែផ្តល់ឱកាសសម្រាប់ Stones ដើម្បីត្រឡប់មកជម្រើស ១១នាក់វិញ

0

កីឡាករខ្សែការពារជម្រើសជាតិអង់គ្លេស John Stones មកដល់ពេលនេះត្រូវបានគេមើលឃើញថា បានខិតខំប្រឹងប្រែងខ្លាំងមែនទែន ដើម្បីអាចដណ្តើមតំណែងរបស់ខ្លួនវិញនៅទឹកដី Etihad របស់ Man City
ជាពិសេសនៅក្រោយពេលមានវត្តមានរបស់កីឡាករ ខ្សែការពារចំណូលថ្មី ២រូប កាលពីរដូវក្តៅកន្លងទៅ។

ទោះបីជាយ៉ាងណាក្តីលោក Pep Guardiola នៅថ្ងៃនេះបានលើកឡើងថា កីឡាករខ្សែការពាររូបនេះ នឹងនៅតែត្រូវក្លឹបផ្តល់ឱកាសឲ្យគ្រប់ពេលវេលាទាំងអស់ ប្រសិនបើទំរងល់របស់គាត់នឹងឡើងទៅដល់ចំណុចកំពូល
ហើយបន្តធ្វើវាបែបបនេះរហូតទៅបាននោះ។

រំលឹកដែរថា Pep បាននាំចូលកីឡាករខ្សែការពារចំណូលថ្មីដូចជា Ruben Dias និង Nathan Ake ក្នុងតម្លៃសរុបដល់ទៅ១០២លានផោន កាលពីរដូវក្តៅដើម្បីដោះស្រាយបញ្ហាខ្សែការពារ ដែលធ្លាប់មានបញ្ហាដែលគ្រានោះ
កីឡាករទាំង៣នាក់របស់ខ្លួនគឺ Laporte មានបញ្ហារបួសកីឡាករ Stone មានទំរង់លេងមិនល្អហើយ Eric Garcia តែងតែមានបំណងចាកចេញពីក្លឹប៕

ប្រែសម្រួល៖ Lee

Previous articlePartey របួសធ្ងន់ធ្ងរជាងការរំពឹងទុក
Next articleអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កើនដល់ ១៤នាក់ហើយ