Partey របួសធ្ងន់ធ្ងរជាងការរំពឹងទុក

0

នៅថ្ងៃនេះគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានចេញមកប្រកាសហើយថារបួសរបស់កីឡាករឆ្នើម Thomas Partey គឺមានស្ថានភាពអាក្រក់ជាងការរំពឹងទុកលើកដំបូងទៅទៀត ហើយមានន័យថា គាត់ត្រូវការពេលវេលាយ៉ាងហោចណាស់ ២ឬ៣ប្រកួត ដែរមុនពេលអាចវិលមកជួយក្លឹបវិញបាន។

គួរឲ្យដឹងដែរថាកីឡាករខ្សែបម្រើការពាររូបនេះមិនមានវត្តមានឡើយសម្រាប់ Arsenal ចាប់តាំងតែពីត្រូវបានប្តូរចេញ នៅពាក់កណ្តាលតង់នៃការប្រកួតបរាជ័យលើក្រុម Aston Villa ក្នុងលទ្ធផល៣ទល់នឹង ០កាលពី
ថ្ងៃទី៨ខែវិច្ឆិកាមកដល់ពេលនេះ។

ថ្លែងនៅចប់ការប្រកួតបរាជ័យលើក្រុម Wolves យប់មិញក្នុងលទ្ធផល២ទល់នឹង១លោក Arteta បាននិយាយថា៖ ខ្ញុំមិនគិតថាគាត់នឹងអាចវិលត្រឡប់វិញ២ឬ៣ប្រកួតខាងមុខនោះទេ។ពួកយើងមានកីឡាកររបួសជាច្រើន និងបញ្ហាជាច្រើន នៅពេលនេះប៉ុន្តែខ្ញុំនឹងមិនប្រើប្រាស់វាដើម្បីជាឡេសនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី