
តារាឆ្នើមរបស់ក្លឹប Lyon កីឡាករ Houssem Aouar កាលពីថ្ងៃចុងសប្តាហ៍កន្លងមក ត្រូវបានគេដឹងថា មិនបានចូលរួមនៅក្នុងការហ្វឹកហាត់កំដៅសាច់ដុំមុនការប្រកួតជ័យជំនះលើក្រុម Anger ដោយនិយាយថាលក្ខខណ្ឌទីលានមិនល្អ ដែលកីឡាកររូបនេះបានបដិសេធមិនព្រមចូលរួម។
យោងតាមការចេញផ្សាយរបស់ The Mirror នៅថ្ងៃសុក្រនេះបានសរសេរថា ដូចនេះជាការឆ្លើយតប Lyon បានសម្រេចចិត្តដកឈ្មោះកីឡាកររូបនេះ មិនឲ្យមានវត្តមានប្រកួតជាមួយនឹងក្លឹប Reims នៅចុងសប្តាហ៍នេះឡើយ។
រំលឹកដែរថាកីឡាករ Houssem កាលពីរដូវក្តៅកន្លងទៅ កៀកនឹងផ្ទេរទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ទៅហើយប៉ុន្តែលទ្ធផលនៅនាទីចុងក្រោយបានធ្វើឲ្យ Arsenal ងាកទៅទិញបាន Partey ជំនួសវិញ៕
ប្រែសម្រួល៖ Lee