បុរសអ្នក​នេសាទ​ម្នាក់​ សម្រេច​ចិត្តបញ្ចប់ជីវិត ​នៅ​លើទូក ដោយមិនដឹងមូលហេតុ

0

ភ្នំពេញ៖ បុរសជាកម្មករទូកនេសាទម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.ក សម្លាប់ខ្លួនឯង នៅលើទូក ដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣រសៀល នៅលើទូកនេសទត្រី ត្រង់ចំនុចភូមិ១ ឃុំប៉ាក់ខ្លង ស្រុមណ្ឌលសីមា ។

សពរងគ្រោះ​មានឈ្មោះ មុំ ជំនោ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករនេសាទត្រី មានស្រុកកំណើត ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ក្រោយពីការពិនិត្យសាកសព ផ្នែកជំនាញ និងលោកគ្រូពេទ្យបានសដ្ឋានថា​ ជនរងគ្រោះ​បាន ចងករធ្វើអត្តឃាតពិតប្រាកដមែន។

បច្ចុប្បន្នសាកសពខាងលើ ត្រូវបានដឹកយកទៅតម្កល់ នៅវត្តប៉ាក់ខ្លង រងចាំសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕