Home ព័ត៌មានកីឡា Everton ត្រៀមចរចាទិញយកកីឡាករ ៣រូបរបស់ Spurs

Everton ត្រៀមចរចាទិញយកកីឡាករ ៣រូបរបស់ Spurs

0

ទោះបីជាមានភាពមមាញឹកខ្លាំងក្តីកាលពីរដូវក្តៅកន្លងមក ប៉ុន្តែជឿជាក់ថា Everton នឹងមិនសម្រាកឡើយ នៅពេលដែលរដូវកាលដោះដូរកីឡាករ ពេលខាងមុខនឹងបើកនោះ។

តាមរបាយការណ៍ពីសារព័ត៌មានជាច្រើនបាននិយាយថា Everton នឹងចរចាជាមួយនឹងក្លឹបប្រជែងដ៏ខ្លាំងក្លារបស់ខ្លួនគឺ Spurs ដើម្បីអាចនាំយកកីឡាករ៣រូបដូចជា Dele Alli, Harry Winks ព្រមទាំង Paulo Gazzaniga ផង។

កីឡាករទាំង៣នាក់នេះ បានធ្លាក់ចេញពីជម្រើស ១១នាក់ដំបូងរបស់ Spurs ចាប់តាំងតែពីពេលមានវត្តមានរបស់លោក Jose Mourinho ហើយជាក់ស្តែង Dele Alli រដូវកាលនេះលេងទើបតែបាន ២ប្រកួតប៉ុណ្ណោះ ខណៈដែលកីឡាករ ២រូបទៀតក៏មានស្ថានភាពមិនខុសគ្នានោះដែរ៕

ប្រែសម្រួល៖ Lee

Previous articleJuventus កំពុងរងចាំមើលឱកាសអាចឆក់យក Van de Beek ពីអង់គ្លេស
Next articleLyon ដកឈ្មោះ Houssem ចេញពីការប្រកួត