Home ព័ត៌មានកីឡា Juventus កំពុងរងចាំមើលឱកាសអាចឆក់យក Van de Beek ពីអង់គ្លេស

Juventus កំពុងរងចាំមើលឱកាសអាចឆក់យក Van de Beek ពីអង់គ្លេស

0

ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយថានឹងអាចសុំចរចា នាំយកកីឡាករខ្សែបម្រើហូឡង់ Van de Beek ពីអង់គ្លេសនាពេលខាងមុខនេះ ព្រមជាមួយនឹងជម្រើសទិញដាច់ផង។

មកដល់ថ្ងៃនេះ Juventus នៅតែបន្តតាមដានស្ថានភាពរបស់កីឡាករហូឡង់នេះនៅឡើយ ជាមួយនឹង Man UTD ខណៈដែលកីឡាករក៏កំពុងទន្ទឹងរងចាំឱកាស បង្ហាញខ្លួនឈុតដំបូងឲ្យ Old Trafford ដែរនោះចាប់តាំងតែពីបានផ្ទេរមកពី Ajax កាលពីចុងរដូវក្តៅ។

តាមការចេញផ្សាយរបស់ CalcioMercato បាននិយាយថាកិច្ចពិភាក្សាគ្នាត្រូវបានធ្វើឡើងរួចរាល់ទៅហើយ រវាងក្លឹបនិងកីឡាករដើម្បីអាចចាកចេញពី Old Trafford ហើយ Juventus ក៏បានបញ្ជាក់ពីផែនការ ចង់ខ្ចីជើងនិងជម្រើសទិញដាច់ក្នុងតម្លៃខ្លួន ៣៥លានអ៊ឺរ៉ូនោះផងដែរ៕

ប្រែសម្រួល៖ Lee

Previous articleលោកសក្ដិ៣ មន្ត្រីនគរបាលប៉ុស្ដិ៍ស្រះចក បន្ថែមមុខរបរជួញដូរគ្រឿងញៀន ត្រូវចាប់ខ្លួន
Next articleEverton ត្រៀមចរចាទិញយកកីឡាករ ៣រូបរបស់ Spurs