កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Salah ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ដដែលជាលើកទី២ កាលពីថ្ងៃ
ពុធម្សិលមិញនេះនេះបើយោងតាមការបញ្ជាក់របស់សមាគមន៍បាល់ទាត់របស់ប្រទេស ហើយក្នុងនោះផងដែរកីឡាករ
អេហ្ស៊ីបម្នាក់ទៀត Mohamed Elneny ក៏នៅតែមានផ្ទុកកូវីដ១៩នេះដូចគ្នាដែរ។
Salah វ័យ២៨ឆ្នាំ ក្រោយការធ្វើតេស្តវិជ្ជមានលើកទី២ ហើយនោះមានន័យថាគាត់នឹងត្រូវបន្តដាក់ឲ្យនៅដាច់ដោយឡែក
ក្នុងរយៈពេលបន្ថែមទៀត ទោះបីជាបានស្នាក់នៅឆ្ងាយពីគេតាំងតែពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងមកហើយក្តី។
Salah នឹងត្រូវអវត្តមានការប្រកួតសំខាន់ៗឲ្យ Liverpool នៅក្រោយការតេស្តលើកទី២ដូចជាការប្រកួតក្នុងលីគ
ប៉ះនឹង Leicester City នៅថ្ងៃអាទិត្យការប្រកួត Champion League ប៉ះនឹង Atalanta ការប្រកួតប៉ះនឹង
Brighton នាថ្ងៃទី២៨ខែវិច្ឆិកាផងដែរ៕
ប្រែសម្រួល៖ Lee