ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេ លាម៉ោងប្រមាណ៧និង០០នាទី គ្រោះអគ្គិភ័យមួយបានកេីតឡេីងក្នុងលំនៅដ្ឋានប្រជាពលរដ្ឋស្ថិត នៅក្រុមទី០១ភូមិចំការឫស្សី សង្កាត់ ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល មានម្ចាស់លំនៅដ្ឋានឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ ។
តាមបទបញ្ជាភ្លាមៗ របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបា ល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ស៊ី ន ឃ ន ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យ បាន ដឹកនាំបំពេញបេសកកម្ម ពន្លត់អគ្គិភ័យនេះដោយ មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាន របស់អធិការដ្ឋាននគរបាលស្រុកសង្កែ និងរថយន្តរបស់ក្រុមហ៊ុនឯកជនផង រហូតមកដល់ម៉ោង៨ និង៣០ នាទីមុននេះ អគ្គិភ័យត្រូវ បានរលត់ទាំងស្រុង។
ជុំវិញគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរង គ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅដ្ឋានទំហំ បណ្តោយ១៥ម៉ែត្រនិងទទឹង០៨ម៉ែត្រ រួមទាំងទ្រព្យសម្បត្តិ ផងត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង ។
ជនរងគ្រោះសន្និដ្ឋាន ដោយខ្លួនឯងថា គ្រោះអគ្គិភ័យដែលកេីតឡេីង ក្នុងលំនៅដ្ឋានរបស់គាត់ គឺអាចបណ្តាលពីការឆ្លង ចរន្តអគ្គិសនី។ មហាជននៅទីកន្លែងកេីតហេតុ លេីកយោបល់ថា សំណាងហេីយ បេីគ្រោះអគ្គិភ័យនេះ មិនមានការជួយអន្តរាគមន៍ បានទាន់ពេលវេលា ពីសមត្ថកិច្ចជំនាញទេនោះ អគ្គិភ័យនឹងឆ្លងរៀលដាលបន្ត ទៅ លំនៅដ្ឋានក្បែរនោះ ហេីយទីនោះជាទីកន្លែ ង ដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់ហ្កាសនិង ស្តុក នៅ ក្បែរគ្នា។
លោកឧត្តមសេនីយ៍ត្រី ស៊ីន ឃន លោកបានឃេីញទិដ្ឋភាពនេះ ហេីយលោកនិងពិនិត្យ រួចធ្វេីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ អនុវត្តនៅពេលបន្ទាប់៕