ក្រោយហេតុការណ៍នាំស្រីឡើងសណ្ឋាគារ ដោយកីឡាករ Phil Foden និង Greenwood មកយប់មិញនេះកីឡាករអង់គ្លេស Foden រូបនេះអាចមានសិទ្ធ ក្នុងការត្រឡប់មកជួយក្រុមអង់គ្លេសវិញហើយ និងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យផងដែរ។
Foden អាចស៊ុតបានដល់ទៅ២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមរបស់លោក Gareth Southgate រកជ័យជំនះងាយៗលើក្រុមជម្រើសជាតិអ៊ីស្លង់ក្នុងលទ្ធផល ៤ទល់នឹង០។
២គ្រាប់ដំបូងដែលស៊ុតបានដោយកីឡាករ Rice នៅនាទីទី២០និងដោយកីឡាករ Mount នៅនាទីទី២៤ បានអូសបន្លាយរហូតដល់ចុងតង់ទើប Foden អាចបន្ថែម២គ្រាប់នៅនាទីទី ៨០និង៨៤ទៀត៕
ប្រែសម្រួល៖ Lee