Arsenal ដាក់សំណើរសុំដោះដូរ Eriksen ជាមួយនឹងកីឡាករម្នាក់របស់ខ្លួន

0

the Goal នៅថ្ងៃនេះបានចេញផ្សាយយ៉ាងច្បាស់ហើយថា Arsenal ពិតជាមានបំណងចង់បានអតីតកីឡាករខ្សែបម្រើ
ឆ្នើមរបស់ Spurs ម្នាក់មកពីអ៊ីតាលីវិញពិតមែន។

ដោយឡែកតាមរយៈវេបសាយ Corriere dello Sport ក៏បានសរសេរដែរថាជាក់ស្តែងកាំភ្លើងធំ Arsenal បាន
ដាក់សំណើរជាការដោះដូរមួយហើយទៅកាន់ Inter Milan ដើម្បីអាចមើលលទ្ធភាពនៃការផ្ទេរ Eriksen មកអង់គ្លេសវិញបាន។

Arsenal បានដាក់ជម្រើសជាមួយនឹងកីឡាករស្វីស Granit Xhaka ដើម្បីឲ្យ Inter Milan ពិនិត្យប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅមិនទាន់មានលទ្ធផលណាមួយកើតឡើងនៅឡើយនោះទេ៕

ប្រែសម្រួល៖ Lee