កីឡាករខ្សែប្រយុទ្ធស្លាបវ័យ២៤ឆ្នាំឆ្នើមរបស់អេស្បាញ Traore មួយរយៈចុងក្រោយនេះត្រូវបានក្លឹប Wolves បានប្រើប្រាស់ត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ខណៈដែលកីឡាករ Daniel Podence និង Pedro Neto ត្រូវបានដាក់លេងនៅសងខាងខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបគឺ Raul Jimenez។
នៅថ្ងៃនេះ the Goal បានចេញផ្សាយថាដោយសារតែមូលហេតុខាងលើនេះ បានធ្វើឲ្យកុងត្រាថ្មីរវាងក្លឹបនិងកីឡាករ Traore រូបនេះបានត្រឹមជាប់គាំងប៉ុណ្ណោះ ហើយកីឡាករផ្ទាល់បានបង្ហាញពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចំពោះបញ្ហានេះ។
Traore ត្រូវបានគេមើលឃើញថាមិនអាច បង្ហាញខ្លួនសម្រាប់ឈុត១១នាក់ដំបូងបានឡើយ ចាប់តាំងតែពីបរាជ័យក្រោមថ្វៃដៃរបស់ West Ham កាលពីខែកញ្ញា ក្នុងលទ្ធផល៤ទល់នឹង០ ហើយបន្តលេងត្រឹមជាកីឡាករបម្រុង របស់ក្លឹប៥ប្រកួតជាប់គ្នាមកហើយ៕
ប្រែសម្រួល៖ Lee