Maradona អាចចាកចេញពីមន្ទីរពេទ្យហើយសប្តាហ៍នេះ

0

អតីតកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រ របស់អាហ្សង់ទីនលោក Diego Maradona កាលពីថ្ងៃពុធម្សិលមិញនេះ បានបន្តភាពធូរស្រាលឡើងវិញហើយ និងព្រមទាំងបានបញ្ចូនចេញពីមន្ទីរពេទ្យហើយផងដែរ។

Diego Maradona ត្រូវបានគេដឹងថាបានចាកចេញពីមន្ទីរពេទ្យ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានធ្វើការវះកាត់ខួរក្បាលហើយ។ បុរសវ័យ៦០ឆ្នាំរូបនេះបានសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឯស្រុកកំណើត La Plata បន្ទាប់ពីថ្ងៃខួបកំណើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យដែលជាអ្នកមើលថែលោក  Maradona គឺលោកដុកទ័រ Alfredo បានថតរូបជាមួយនឹងលោក ហើយថែមទាំងបាននិយាយបែបព្រមានថា បុរសអាហ្សង់ទីនរូបនេះគួរតែព្យាយាមលះបង់ការប្រើប្រាស់ជាតិស្រវឹង ឲ្យបានច្រើនជាងនេះ៕

ប្រែសម្រួល៖ Lee