រថយន្តម៉ាក ហ៊ីណូ កំពុងបើកលើផ្លូវសុខៗ ដាច់ចង្កូតក្រឡាប់ផ្ងារជើង

0

ភ្នំពេញ៖ កាលពីម៉ោង ១១៖១១នាទី យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បើកបរពីជើង ទៅត្បូងនៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូលេខ៧២-៧៣ បានក្រឡាប់ធ្លាក់ផ្លូវ ទៅខាងស្ដាំដៃស្ថិត នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខមុខភ្នំពេញ 3A-6147 និងស្លាកលេខកន្ទុយក្រោយ ភ្នំពេញ 4A-3650 អ្នកបើកបរ ឈ្មោះម៉ក់ រ៉ាឌី ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅភូមិដង្គុំ ឃុំដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប (ពុំមានរងរបួសទេ) ។ ក្រោយកើតហេតុ ម្ចាស់រថយន្ត បានទំនាក់ទំនងហើយឡានស្ទូច ។ ចំពោះមូលហេតុ គឺបណ្ដាលមកពី ដាច់ចង្កូត ៕