ការសម្រេចចិត្តចុងក្រោយរបស់ Bayern Munich តាំងតែពីដើមខែវិច្ឆិកាគឺច្បាស់ហើយថា ខ្លួនបានព្យួរការចរចាគ្នា ដើម្បីអាចបន្តកុងត្រាថ្មីជូនកីឡាករខ្សែការពារ Alaba ដែលវាកំពុងបានធ្វើឲ្យមានការអាក់អន់ចិត្តមិនតិចនោះទេ រវាងក្លឹបនិងភ្នាក់ងារកីឡាករ។
មកដល់ត្រឹមថ្ងៃពុធម្សិលមិញនេះឪពុករបស់កីឡាករគឺលោក George បានសារភាពថាស្ថានភាពបច្ចុប្បន្ន ពិតជាបានធ្វើឲ្យកីឡាករ Alaba មិនសប្បាយចិត្តកាន់តែខ្លាំង។
កីឡាករខ្សែការពារជម្រើសជាតិស្វីសរូបនេះ គឺជាកីឡាករដែលដុះចេញពីថ្នាលយុវជន ហើយបានបង្ហាញខ្លួន តាំងតែពីអាយុ១៦ឆ្នាំ ហើយមកដល់ពេលនេះ Alaba បានបង្ហាញខ្លួនឲ្យក្លឹបបាន៤០០ប្រកួតមកហើយ និងលើកពានជាច្រើនជូនក្លឹបផងដែរ៕
ប្រែសម្រួល៖ Lee