ម្ចាស់ជើងឯកពិភពលោកបារាំងទទួលរងបរាជ័យជលើកដំបូង ចាប់តាំងតែពីខែមិថុនាឆ្នាំ២០១៩ ក្រោយការប្រកួត
ប៉ះនឹងក្រុមជម្រើសជាតិហ្វាំងឡង់កាលពីយប់មិញ។
២គ្រាប់ទល់នឹង០ជាលទ្ធផលចុងបញ្ចប់នៃការប្រកួតនេះ ដោយអរគុណកីឡាករវ័យក្មេងម្នាក់ ដែលជាអ្នករកបានទាំងពីរ
គ្រាប់ជូនហ្វាំងឡង់។
Marcus Forss ក្នុងវ័យ២១ឆ្នាំ ទើបតែបានបង្ហាញខ្លួនដំបូងប៉ុណ្ណោះឲ្យហ្វាំងឡង់ ហើយក៏បានស៊ុត២គ្រាប់ម្នាក់ឯង
ផងបំបាក់បារាំងដែលមិនធ្លាប់ស្គាល់បរាជ័យ១២ប្រកួតមកហើយ៕
ប្រែសម្រួល៖ Lee