Lampard សម្រេចចិត្តប្តូរអ្នកទាត់បាល់ ១១ម៉ែត្រចេញពី Jorginho

0
LONDON, ENGLAND - SEPTEMBER 20: Jorginho of Chelsea during the Premier League match between Chelsea and Liverpool at Stamford Bridge on September 20, 2020 in London, United Kingdom. (Photo by Sebastian Frej/MB Media/Getty Images)

គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard នៅថ្ងៃនេះបានធ្វើការប្រកាសអំពីការសម្រេចចិត្តចុងក្រោយមួយ ថានឹងដកឈ្មោះកីឡាករអ៊ីតាលី Jorginho ចេញពីអ្នកទទួលខុសត្រូវបាល់ពិន័យ១១ម៉ែត្រហើយ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្រោយបញ្ចប់ទៅ នៃការប្រកួតយប់មិញក្នុងក្របខណ្ឌ Champion League ទទួលជ័យជំនះលើក្រុម Rennes ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ ដែល២គ្រាប់ជាបាល់ពិន័យ ១១ម៉ែត្រនោះ គឺសុទ្ធធ្វើបានដោយកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Timo Werner៕

លោក Lampard ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាអ្នកដែលមកជំនួសតំណែងរបស់ Jorginho នោះគឺជាកីឡាករខ្សែប្រយុទ្ធ Werner តែម្តង៕

ប្រែសម្រួល៖ Lee